ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក (Kampot Logistics and Port Co..Ltd “KLP” មានទីស្នាក់ការកណ្តាល ផ្ទះលេខ១៤-១៥
ផ្លូវលេខ៣៣៥ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទីតាំងកំពង់ផែសមុទ្រទឹកជ្រៅរបស់
ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត
ឯ.ក ស្ថិតនៅភូមិចង្ហោន
សង្កាត់ព្រែកត្នោត
ក្រុងបូកគោ
ខេត្តកំពត។ កំពង់ផែនេះគឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់និងធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានផ្ទៃដីប្រតិបត្តិការទំហំ៦០០ហិកតា។ ហើយវាជាកំពង់ផែដែលមានសក្ដានុពលខ្លាំងបំផុតដែលមានលទ្ធភាពឲ្យនាវាផ្ទុកទំនិញទំងន់ចាប់ពី៦០,០០០តោនដល់១០០,០០០តោនអាចចូលចតបាន និងជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្នុងការប្រតិបត្តិការអារជីវកម្មងាយស្រួលដល់អ្នកវិនិយោគទុន ដូចជាការនាំទំនិញចេញចូលក្នុងប្រទេស
និងក្រៅប្រទេស ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបីផងដែរ ដែលអាចឲ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់អ្នកវិនិយោគទុនទូទៅគ្រប់ប្រភេទ។
ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ដែលជួយសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ
ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជា៖ កំពង់ផែមានជម្រៅទឹកជ្រៅជាងគេ
មានកោះជារបាំងខ្យល់ និងទឹករលកធំៗ ហើយមានទីតាំងស្ថិតនៅជិតក្នុងការដឹកជញ្ជូនចេញចូលក្នុងប្រទេស
និងក្រៅប្រទេស ឬទំនិញឆ្លងកាត់ជាដើម។
ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក បានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ ២០២១ ហើយបាននឹងកំពុងពង្រីកជាបន្តបន្ទាប់។
បន្ចុប្បន្ននេះ កំពង់ផែបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ
និងទាន់សម័យក្នុងការប្រតិបត្តិការការងារ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗនិងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសម្ថភាពនិងបន្តពង្រឹងសមត្ថភាពដល់កម្មករនិងបុគ្គលិកជំនាញៗក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីពន្លឿនប្រតិបត្តិការការងារដើម្បីកាត់បន្ថយពេលវេលាប្រើប្រាស់សម្រាប់អតិថិជន
និងអ្នកប្រើប្រាស់កំពង់ផែផងដែរ។
សេវាដឹកជញ្ចូនតាមកំពង់ផែសមុទ្រទឹកជ្រៅ | |
សេវាដឹកជញ្ចូនតាមផ្លូវគោកផែស្ងួត | |
សេវាលើកដាក់ទំនិញនិងឃ្លាំស្តុកទំនិញ |
ខ្មែរ
EN