គណះគ្រប់គ្រងរបស់ក្រុហ៊ុន Kampot logistics and port ដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ។ យើងខ្ញុំបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ខ្ញុំបាទសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ខ្មែរ
EN