ដើម្បីអភិវឌ្ឍន៍អាជីវកម្មមួយអោយរីកចម្រើនទៅបាន និងមានស្ថេរភាពយូរអង្វែង យើងត្រូវការចាំបាច់នូវធនធានមនុស្ស និងការអភិវឌ្ឍន៍ធនធានមនុស្សជាសំខាន់ ក្នុងនោះរួមមានចំណេះដឹង ជំនាញបច្ចេកទេស បទពិសោធន៍ការងារ ការទំនាក់ទំនង និងការសហការការងារជាក្រុម។ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សជាមួយការងារដែលមានលក្ខណៈអាជីព ដោយផ្តល់ឱកាសឲ្យពួកគេបានពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៏ផ្សេងៗបន្ថែមទៀត។  យ៉ាងមិញ ក្រុមហ៊ុនក៍មានវប្បធម៌និងគោលការណ៍រួមមួយ គឺបង្កើតបរិយាកាសការងារល្អ  ការលើកទឹកចិត្តដល់អ្នកដែលមានស្នាដៃ និងសមិទ្ធិផលការងារដែលបង្កើតឡើងដោយបុគ្គលិកជាបុគ្គល ឬបុគ្គលិកជាក្រុម។ ម្យ៉ាងវិញទៀត យើងនឹងជំរុញលើកទឹកចិត្តអោយបុគ្គលិកគ្រប់ផ្នែកទាំងអស់ស្វែងរកនូវគំនិតច្នៃប្រឌិត និងបញ្ចេញអោយអស់ពីសមត្ថភាពរបស់ពួកគេដើម្បីសម្រេចបានគោលដៅរួមរបស់ក្រុមហ៊ុនទាំងមូលផងដែរ។

 

 

 

 

 

 

ត្រឡប់ក្រោយ